កម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការចុះអនុវត្តច្បាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩
ឧត្តរមានជ័យ៖ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ដឹកនាំដោយលោកវរសនីយ៍ឯក លី ដារិទ្ធ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងគណៈបញ្ជាការដឹកនាំអនុវត្តច្បាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ព្រមទាំងធ្វើការផ្សព្វផ្សាយអប់រំច្បាប់លិខិតបទដ្ឋានផ្សេងៗ ដល់ប្រជាពលរដ្ឋស្តីពីវិធានការរដ្ឋបាល នៅក្រុងសំរោង ស្រុកអន្លង់វែង និងត្រួតពិនិត្យកម្លាំងឈរជើងតាមគោលដៅបិទខ្ទប់ ក្នុងភូមិសាស្ត្រខេត្ត។
កម្លាំងអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំងចម្រុះ អនុវត្តវិធានការបិទខ្ទប់
តាកែវ៖ យប់ថ្ងៃទី១១ ខែ សីហា ឆ្នាំ ២០២១ ដល់.ថ្ងៃទី១២ ខែ សីហា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំងចម្រុះ អនុវត្តវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាល នៅតាមគោលដៅមួយចំនួន នៅព្រំប្រទល់ពីខេត្តមួយ ទៅខេត្តមួយ និងច្រកព្រំដែន។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញទទួលអំណោយពីសប្បុរសជន
បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃពុធ ទី១១ ខែសីហា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានទទួលអំណោយទឹកបរិសុទ្ធវីតាល់ចំនួន៤០០កេស ពីលោកស្រី សោម លាភភា និងស្វាមី នាយិកាក្រុមហ៊ុនភីភីអាយអិន អ៊ិនធឺណេត ឯ.ក (PPIN INTENET CO.,LTD,) ជូនដល់កម្លាំងកងរាជអាវុធហត្ថខេត្ត ដើម្បីទុកប្រើប្រាស់តាមតម្រូវការក្នុងការបំពេញបេសកកម្មបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានថ្លែងអំណរគុណដល់នាយកក្រុមហ៊ុន និងក្រុមហ៊ុនភីភីអាយអិន អ៊ិនធឺណេត ទទួលបាននូវសុខភាពល្អ…
នាយ នាយរងកងរាជអាវុធហត្ថ និងគ្រួសារបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣
ភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហា ឆ្នាំ២០២១ នៅវិទ្យាស្ថាន កងរាជអាវុធហត្ថកំបូល បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ជាជម្រុញ ជូនដល់យោធិន និងគ្រួសារយោធិននៃកងរាជអាវុធហត្ថ។
នាយទាហាន នាយទាហានរងអាវុធហត្ថលើផ្ទៃប្រទេស និងគ្រួសារ យកសំណាកកូវីដ-១៩
ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំក្រុមគ្រូពេទ្យ យកសំណាករហ័ស កូវីដ-១៩ យោធិននៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងគ្រួសារមុននិងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣។
នាយ នាយរងអាវុធហត្ថខេត្តតាកែវ បានយកសំណាករកមេរោគកូវីដ-១៩
តាកែវ៖ ព្រឹកថ្ងៃ ទី១១ ខែសីហា ឆ្នាំ ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ក្រុមគ្រូពេទ្យកងរាជអាវុធហត្ថបានរៀបចំយកសំណាកធ្វើតេស្តរហ័ស ដល់នាយ ងអាវុធហត្ថខេត្តទាំងអស់។
កម្លាំងអាវុធហត្ថខេត្តប៉ៃលិន សហការចុះនៅតាមគោលដៅបិទខ្ទប់
ប៉ៃលិន៖ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខេត្តប៉ៃលិន សហការចុះនៅតាមគោលដៅបិទខ្ទប់។
កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងចម្រុះ អនុវត្តវិធានការបិទខ្ទប់
ពោធិ៍សាត់៖ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងចម្រុះ អនុវត្តវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាល នៅតាមគោលដៅមួយចំនួន នៅព្រំប្រទល់ពីខេត្តមួយទៅខេត្តមួយ និងច្រកព្រំដែន។
ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន ប្រជុំផ្សព្វផ្សាយផែនការ ស្តីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣
ឧត្តរមានជ័យ៖ ថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្ដរមានជ័យ លោកឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានប្រជុំផ្សព្វផ្សាយផែនការ ស្តីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣។ ពិធីនោះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ ដែលមានការពាក់ព័ន្ធ។