កម្លាំងអាវុធហត្ថខេត្តសៀមរាប សហការអនុវត្តវិធានការបិទខ្ទប់
សៀមរាប៖ ថ្ងៃអង្គារ ថ្ងៃទី០៣ ខែសីហាឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប សហការចុះគោលដៅបិតខ្ទប់ កន្លែងព្យាបាលជំងឺកូវីដ-១៩ និងកន្លែងធ្វើចត្តាឡីស័ក្តមានកន្លែងព្យាបាលជំងឺកូវីដ-១៩ វិទ្យាល័យដំដែក, គោលដៅបិតខ្ទប់ ស្រុកសូទ្រនិគម, គោលដៅបិតខ្ទប់ព្រំប្រទល់ស្រុកជីក្រែង ខេត្តសៀមរាប និងខេត្តកំពង់ធំ, គោលដៅបិតខ្ទប់ផ្សាកំពង់ក្តី និងគោលដៅបិតខ្ទប់ព្រំប្រទល់ស្រុកស្វាយលើ ខេត្តសៀមរាប និងខេត្តព្រះវិហារ។