បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ រៀបចំទីតាំងសម្រាប់ព្យាបាលជំងឺកូវីដ-១៩ កម្រឹតស្រាល ទីតាំងធ្វើចត្តាឡីស័ក
ព្រះសីហនុ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្រោមការដឹកនាំនិងយកចិត្តទុកដាក់ពីសំណាក់ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានរៀបចំទីតាំងសម្រាប់ព្យាបាលជំងឺកូវីដ-១៩ កម្រឹតស្រាល ទីតាំងធ្វើចត្តាឡីស័ក និងកម្លាំងបម្រើការទទួលខុសត្រូវការងារព្យាបាលយោធិន នៃកងរាជអាវុធហត្ថខេត្ត ដែលមានទីតាំងស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ (មានប្រព័ន្ធទឹកស្អាតនិងភ្លើងប្រើប្រាស់គ្រប់គ្រាន់) ។ ទីតាំងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រឹតស្រាលមានអគារស្នាក់នៅ ចំនួន០១, មានបន្ទប់ធំ ០១ ដាក់បានគ្រែ ៣០, បន្ទប់ទឹក ០១, បង្គន់អនាម័យ ០១, ចង្ក្រានបាយ…