លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ដឹកនាំកម្លាំងក្រោមឱវាទចុះត្រួតពិនិត្យកន្លែងបំរុងត្រៀមសម្រាប់ព្យាបាលជំងឺកូវីដ-១៩
ស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង បាកដឹកនាំកម្លាំងក្រោមឱវាទចុះត្រួតពិនិត្យកន្លែងបំរុងត្រៀមសម្រាប់ព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល និងទីកន្លែងធ្វើចត្តាឡីស័ក របស់កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង។ ទីតាំងសម្រាកព្យាបាលជំង្ងឺកូវីដ-១៩ កំរិតស្រាល និងធ្វើចត្តាឡីស័កមានអគារថ្មចំនួន ០២ខ្នង។ ១. កន្លែងសម្រាកព្យាបាលកំរិតស្រាលចំនួន០១ ខ្នង ដែលមានទទឹង ០៨ ម៉ែត្រ បណ្ដោយ ៤០ម៉ែត្រ និងមាន ០៥បន្ទប់ គ្រែចំនួន ១៥។ ២.…