នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការយកសំណាក
ព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការយកសំណាក (តេស្តរហ័សរកមេរោគកូវីដ-១៩)
ព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការយកសំណាក (តេស្តរហ័សរកមេរោគកូវីដ-១៩)
កោះកុង៖ រសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង បានធ្វើការយកសំណាកពិនិត្យរកមេរោគកូវីដ-១៩លើកទី២ ដល់នាយ/នាយរងអាវុធហត្ថ ដែលបានធ្វើចតាឡីស័កនៅក្នុងទីបញ្ជាការកងរាជអាវុធហត្ថខេត្តរយៈពេល១៤ ថ្ងៃរួចមកចំនួន ៦នាក់ ដោយលទ្ធផលអវិជ្ជមានទាំង ៦នាក់។
បន្ទាយមានជ័យ៖ ដោយអនុវត្តបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១ នៅមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការយកសំណាកធ្វើតេស្ដរហ័ស (Rapid test) ដល់នាយទាហាន នាយទាហានរង និងពលទាហាន មូលដ្ឋានកងរាជអាវុធហត្ថក្រុង និងកម្លាំងដែលកំពុងឈរជើងតាមគោលដៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដើម្បីរកមេរោគកូវីដ-១៩។ ការធ្វើតេស្តយកសំណាកនេះធ្វើឡើងដោយក្រុមគ្រូពេទ្យបង្អែកក្រុងប៉ោយប៉ែត ជាលទ្ធផលវិជ្ជមានចំនួន០២នាក់ ហើយត្រូវបានបញ្ជូនទៅមណ្ឌលព្យាបាលប៉ារ៉ាម៉ា ស្ថិតក្នុងក្រុងប៉ោយប៉ែត។ ក្រោយពីបញ្ចប់ការធ្វើតេស្ត លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន…
ប៉ៃលិន៖ ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ លោក វរសេនីយ៍ទោ កែវ ឌីណា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តប៉ៃលិន បានអញ្ជើញចូលរួមទទួលសម្ភារៈបង្ការជំងឺកូវីដ.១៩ ពីអគ្គស្នងការនគរបាលជាតិ នៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន សម្ភារៈរួមមានអាល់កុល ៣ពីដុង, ម៉ាស៊ីនវាស់ស្ទង់កំដៅ ០២ និងម៉ាស់ ០១កេសធំ។
បន្ទាយមានជ័យ៖ អនុវត្តបទបញ្ជា លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃចន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១ នៅបញ្ជាការរដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានធ្វើតេស្ដរហ័ស (Rapid test) ដើម្បីរកមេរោគកូវីដ-១៩ ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថដែលកំពុងបម្រើការនៅសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តទាំងអស់ ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៅក្នុងអង្គភាពទាំងមូល ជាលទ្ធផលអវិជ្ជមានទាំងអស់៕
កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម វ៉ី សំណាង អភិបាលនៃគណអភិបាលខេត្តកំពង់ស្ពឺ ជូនដល់កម្លាំងការពារទីតាំងចត្តាឡីស័ក និងនាយទាហាន នាយទាហានរងដែលកំពុងធ្វើចត្តាឡីស័ក ក្នុងមជ្ឈមណ្ឌល កម្ពុជា-កូរ៉េ និង មជ្ឈមណ្ឌលហ្វឹកហ្វឺននិងជួសជុលបញ្ជូនសារ ស្ថិតក្នុងស្រុកសំរោងទង។ អំណោយរួមមាន៖…
ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តចាត់ឲ្យក្រុមការងារដែលមាន លោក ឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយជាស្បៀងរួមមាន អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ ព្រមទាំងឱសថបុរាណចិន ឧបត្ថម្ភដល់ប្រជាពលរដ្ឋចំនួន០៧គ្រួសារ ស្មើនឹង៣២នាក់ បន្ថែមទៀត…
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះត្រួតពិនិត្យពិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី២ ដូសទី២ ជូនដល់ក្រុមគ្រួសារកងរាជអាវុធហត្ថ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕
សៀមរាប៖ នៅវេលាម៉ោង១៥:២៥ នាទី ថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១ មានករណីអគ្គីភ័យ ឆេះផ្ទះប្រជាពលរដ្ឋត្រង់ចំណុចខាងលិចស្តុបលោកតាណឺយចម្ងាយ៥០ម៉ែត្រ ជាប់ផ្លូវជាតិលេខ៦A ស្ថិតក្នុងក្រុមទី៣ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ភ្លាមៗនោះកម្លាំងកងរាជអាវុធហត្ថក្រុង និងខេត្ដសៀមរាប ដឹកនាំដោយលោក វរសេនីយ៍ទោ ប្រាក់ វណ្ណៈ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងសៀមរាប និងកម្លាំងស្នងការនគរបាលខេត្ត និងអាជ្ញាធរអប្បរា បានសហការពន្លត់ដោយប្រើប្រាស់ឡាងទឹកសរុបចំនួន ៧គ្រឿង បាញ់ទឹកអស់ចំនួន ២៤ឡាន ហើយអគ្គីភ័យត្រូវបានរលត់ទាំងស្រុងនៅវេលាម៉ោង១៦:១៥នាទីថ្ងៃខែឆ្នាំដដែល។…
ឧត្តរមានជ័យ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ បានធ្វើអប់រំផ្សព្វផ្សាយស្តីពីវិធានការរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ.១៩ និងធ្វើអនាម័យសំអាត បាញ់ថ្នាំសម្លាប់មេរោគ នៅក្នុងបរិវេណបន្ទាយ ដល់នាយទាហាន នាយទាហានរងកងរាជអាវុហត្ថខេត្ត ដោយឡែកនៅតាមមូលដ្ឋានក្រុង.ស្រុក និងស្នាក់ការក៏បានផ្សព្វផ្សាយ ដល់នាយទាហាន នាយទាហានរង គ្រប់ៗគ្នាផងដែរ។