តាកែវ៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានអញ្ជើញចុះត្រួតពិនិត្យកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាទី ដែលយាមប្រចាំការ តាមបណ្តាគោលដៅបិទខ្ទប់ទីប្រជុំជនផ្សារសំរោងយ៉ោង និងភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដែលជាតំបន់បិទខ្ទប់ការធ្វើចរាចរណ៍និងធ្វើចត្តាឡីស័កនៅតាមផ្ទះ របស់ប្រជាពលរដ្ឋនិងអនុវត្តន៍តាមបទបញ្ជាសេចក្តីសំរេចលេខ០៤៩សសរ របស់សាលាខេត្តតាកែវ ស្តីពីការផ្អាកជាបណ្តោះអាសន្ននូវអាជីកម្មការលក់ដូរនៅក្នងផ្សារសំរោងយ៉ោងភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី ដែលជាតំបន់មានអ្នកវិជ្ជមានកូវីដ.១៩ មានអ្នកប៉ះពាល់ដោយផ្ទាល់និងដោយប្រយោលជាច្រើនក្នុងព្រឹត្តិការសហគម២០កុម្ភៈ ។ ក្នុងនោះផងដែរលោកមេបញ្ជាការ បានឧបត្ថមសម្ភារ:និងថវិកាមួយចំនួនដល់កងកម្លាំងដែលឈរជើងនៅទីនោះរួមមានទឹកបរិសុទ្ធ ២០កេស, ម៉ាស់ ១០…