ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន ដឹកនាំកិច្ចប្រជុំបែកចែកក្រុមការងារទទួលខុសត្រូវ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩
ព្រៃវែង៖ រសៀលថ្ងៃចន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រៃវែង លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជ អាវុធហត្ថខេត្តព្រៃវែង បានដឹកនាំកិច្ចប្រជុំបែកចែកក្រុមការងារទទួលខុសត្រូវ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនគ្រួសារយោធិននៃកងរាជអាវុធហត្ថខេត្តព្រៃវែង នៅថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២១ ដែលមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង និងប្រធានមន្ទីរដែលមានការពាក់ព័ន្ធ។