កម្លាំងកងរាជអាវុធហត្ថសម្រួលចរាចរខណៈជំនន់ទឹកភ្លៀងបានលិចផ្លូវជាតិលេខ៤ ក្នុងស្រុកភ្នំស្រួច
កំពង់ស្ពឺ៖ ព្រឹកថ្ងៃសៅរ៍ ៧កើត ខែស្រាពណ៍ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ស្ថានភាពទឹកភ្លៀងបានហូរកាត់ផ្លូវជាតិលេខ៤ ចាប់ពីចន្លោះគីឡូម៉ែត្រ ៨៩-៩០ ដែលតម្រូវឲ្យរថយន្តធំៗផ្អាកដំណើរការបណ្តោះអាសន្ន។ បើគិតមកដល់ពេលនេះ កម្ពស់ទឹក គឺបានហូរកាត់ផ្លូវជាតិជ្រៅបំផុតកម្ពស់ប្រហែល ១តឹក និងមានចម្ងាយប្រហែល ២០០ម៉ែត្រ កម្លាំងកំពុងបានសម្រួលចរាចរណ៍ ខណ:ដែលភ្លៀងនៅតែរលឹមមិនទាន់ឈប់។