មន្ត្រីកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ សហការអនុវត្តវិធានការរដ្ឋបាល ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន
ត្បូងឃ្មុំៈ នៅវេលាម៉ោង១០ និង៤៥នាទីព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងជំនាញការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដឹកនាំដោយលោកអនុសេនីយ៍ឯក ធុច រៀម នាយការិយាល័យ បទល្មើសគ្រឿងញៀន និងដោយមានការសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាន នគរបាលខេត្តត្បូងឃ្មុំ បានចេញប្រតិបត្តិការអនុវត្តវិធានការរដ្ឋបាល ដោយធ្វើការត្រួតពិនិត្យទឹកម៉ូត (ទឹកនោម) ស្វែងរកសារធាតុញៀនជូនបុគ្គលិក និងនារីបម្រើការកម្សាន្តសប្បាយសរុបចំនួន ៦៣នាក់ (ស្រី ៥២នាក់) នៅមណ្ឌលកំសាន្តរស្មីផ្កាយពេជ្រ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ (more…)