កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ ជួយសង្គ្រោះបាញ់ទឹកពន្លត់ភ្លើងឆេះស្មៅ
ព្រះសីហនុ៖ នាវេលាម៉ោង១៣:៣០នាទី ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីគ្រោះអគ្គីភ័យឆេះស្មៅព្រៃក្នុងដីឡូត៍មួយកន្លែង តាមបណ្តោយផ្លូវបេតុងចំណុចភូមិមឹក ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ កម្លាំងជំនាញនៃការិយាល័យជំនួយមនុស្សធម៌ និងសង្រ្គោះគ្រោះមហន្តរាយ កងរាជអាវុធហត្ថខេត្ត ដឹកនាំដោយ លោកវរសេនីយ៍ត្រី ឆឹម ផល្លី នាយការិយាល័យ បានចេញប្រតិបត្តិការជួយសង្គ្រោះបាញ់ទឹកពន្លត់ភ្លើងនៅទីតាំងកើតហេតុ។ ប្រតិបត្តិការនេះបានប្រើប្រាស់រថយន្តសង្រ្គោះកងរាជអាវុធហត្ថខេត្ត ចំនួន ០១គ្រឿង អស់ទឹកចំនួន ០២ឡាន បាញ់ទឹកពន្លត់ភ្លើងទាំងស្រុង នៅវេលាម៉ោង១៤:៣០នាទី ថ្ងៃខែឆ្នាំដដែល។