កម្លាំងកងរាជអាវុធហត្ថខេត្តកោះកុង បានចុះសហការជាមួយកម្លាំងសាខាគយ តឃាត់ចាប់រថយន្តសង្ស័យគ្មានបង្កាន់ដៃពន្ធនាំចូល
កោះកុង៖ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថខេត្តកោះកុង បានចុះសហការជាមួយកម្លាំងសាខាគយ និងរដ្ឋាករខេត្តឃាត់ចាប់រថយន្តសង្ស័យគ្មានបង្កាន់ដៃពន្ធនាំចូល ១គ្រឿងម៉ាក TOYOTA CAMRY (HYBRID) ពណ៌ស ឆ្នាំផលិត ២០១១ ចង្កូតស្តាំ ពាក់ស្លាកលេខក្លែងក្លាយ ភ្នំពេញ2AB -3517 ពេលដែលម្ចាស់កំពុងបើកបរនៅតាមដងផ្លូវត្រង់ចំណុចគល់ស្ពានត្រើយខាងលិច ទល់មុខទីស្នាក់ការសន្តិសុខ មូលដ្ឋានកងរាជអាវុធហត្ថស្រុកមណ្ឌលសីមា ក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ បច្ចុប្បន្នមន្ត្រីជំនាញបានប្រគល់ជូន កម្លាំងសាខាគយ និងរដ្ឋាករខេត្តចាត់ការបន្ត។