ឧត្តមសេនីយ៍ត្រី សេង មហា ចុះត្រួតពិនិត្យគោលដៅការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងពិធីសង្ក្រាន្តខេត្តតាកែវ
តាកែវ៖ ល្ងាចថ្ងៃព្រហស្បតិ៍ ៨ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំ កងកម្លាំងចុះត្រួតពិនិត្យទីតាំង និងគោលដៅឈរជើងជាក់ស្ដែង ដើម្បីការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនភ្ញៀវ ទេសចរណ៍ ក៏ដូចជា ប្រជាពលរដ្ឋដែលអញ្ជើញមកដើរកម្សាន្តក្នុងកម្មវិធីសង្ក្រាន្តខេត្តតាកែវ។