ឧត្តមសេនីយ៍ទោ ឃួន វណ្ណអេ អញ្ជើញជាអធិបតីក្នុងពីធីប្រកាសមុខតំណែង ប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីសំណាក់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ឃួន វណ្ណអេ ស្នងការ ស្នងការដ្ឋានភស្តុភារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញអធិបតីក្នុងពិធីប្រកាសមុខតំណែង ប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ដល់យោធិននៃកងរាជអាវុធហត្ថ ចំណុះស្នងការដ្ឋានភស្តុភារ។