ឧត្តមសេនីយ៍ទោ ឃួន វណ្ណអេ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច បំពាក់ឋានន្តរសក្តិ ដល់យោធិននៃកងរាជអាវុធហត្ថ ចំណុះស្នងការដ្ឋានភស្តុភារ !
ភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី៤ ខែតុលា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ឃួន វណ្ណអេ ស្នងការ ស្នងការដ្ឋានភស្តុភារ តំណាងលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញអធិបតីបភាពក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងបំពាក់ឋានន្តរសក្តិ ដល់យោធិននៃកងរាជអាវុធហត្ថ ចំណុះស្នងការដ្ឋានភស្តុភារ។ អញ្ជើញចូលរួមក្នុងពិធីនេះ មានស្នងការរង នាយ នាយរង ការិយាល័យ ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ចំណុះស្នងការដ្ឋានភស្តុភារ…