នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចុះត្រួតពិនិត្យសំណង់នានានៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោ កោះថ្ម
ត្បូងឃ្មុំ៖ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះត្រួតពិនិត្យសំណង់នានានៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោ កោះថ្ម ស្ថិតស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ក្រោយពីទទួលភារកិច្ច ជាប្រធានក្រុមការងាររៀបចំប្រារព្ធពិធីខួបលើកទី៤៣ ទិវាដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ឯកឧត្តម នាយឧត្តមសេនីយ៍ បានផ្តួចផ្តើមនិងកៀងគរសប្បុរសជន ធ្វើការសាងសង់តំបន់ប្រវត្តិសាស្ត្រនេះ ឱ្យក្លាយជាតំបន់ទេសចរណ៍ តំបន់មិត្តភាពកម្ពុជា វៀតណាម ទីលានកីឡាបាល់ទាត់ ។ល។ កន្លងទៅ បានកសាងរួចរាល់ដូចជា…