វរសេនីយ៍ឯក ស្រី វុត្ថា ប្រជុំផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩
ជុំរីករាយ៖ នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ នៅសាលប្រជុំមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីរាយ បានរៀបចំពិធីប្រជុំផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ ជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ ពិធីនេះក្រោមអធិបតីភាព លោក វរសេនីយ៍ឯក ស្រី វុត្ថា នាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីរាយ បានផ្សព្វផ្សាយជូនដល់បណ្ដាមន្ទីរ និងការិយាល័យចំណុះមជ្ឈមណ្ឌល។