នាយឧត្តមសេនីយ៍ សៅ សុខា ទទួលជួបគណៈប្រតិភូស្នងការប្រយុទ្ធ នៃអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម
ភ្នំពេញៈ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទទួលជួបគណៈប្រតិភូស្នងការប្រយុទ្ធ នៃអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី វិញ ង៉ុកហា ប្រធានស្នងការប្រយុទ្ធ នៃអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម។