ឧត្តមសេនីយ៍ទោ តាត ចន្ថា អញ្ជើញពិធីបិទវគ្គបំប៉នគរុកោសល្យ ឆ្នាំ២០២៣
ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០២៣ នៅវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) បានប្រារព្ធពិធីបិទវគ្គបំប៉នគរុកោសល្យ ឆ្នាំ២០២៣ និងចែកវិញ្ញាបណ្ណប័ត្របញ្ជាក់ការសិក្សាដល់យោធាចារ្យវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថាន ដែលមានការចូលរួមពីលោកឧត្តមសេនីយ៍ វរសេនីយ៍នាយករង លេខាធិការដ្ឋាន ប្រធានមន្ទីរទាំង៥ ប្រធានក្រុមស្រាវជ្រាវវិជ្ជាសាស្ត្រហ្វឹកហ្វឺន យោធាចារ្យដែលជាសិក្ខាកាម នាយការិយាល័យ និងបុគ្គលិកដែលមានការពាក់ព័ន្ធ ។