លោកវរសេនីយ៍ឯក សុខា រ៉ានាថ អញ្ជើញទទួលស្វាគមន៍ប្រតិភូវៀតណាមជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
ស្វាយរៀង ៖ ដោយបានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង នារសៀលថ្ងៃអង្គារ ទី០២ ខែមេសា ឆ្នាំ២០២៤ លោក វរសេនីយ៍ឯក សុខា រ៉ានាថ មេបញ្ជាការស្តីទី កងរាជអាវុធហត្ថខេត្តស្វាយរៀង បានអញ្ជើញទទួលស្វាគមន៍ប្រតិភូវៀតណាមដឹកនាំដោយលោក វរសេនីយ៍ឯក លី ហុងស៊ីញ នាយករងនគរបាលខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញចូលជួបសម្តែងការគួរសម សំណេះសំណាលដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលនឹងចូលមកដល់នាពេលឆាប់ៗខាងមុខនេះ៕