ឧត្តមសេនីយ៍ត្រី ជូ សារុន អញ្ជើញក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងឧដុង្គម៉ែជ័យ
កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងលោក ព្រាប កុយវឌ្ឍនៈ អភិបាលនៃគណអភិបាលក្រុងឧដុង្គម៉ែជ័យ បានអញ្ជើញក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងមេបញ្ជាការ មេបញ្ជាការរង និងនាយសេនាធិការមូលដ្ឋានកងរាជអាវុធហត្ថក្រុងឧដុង្គម៉ែជ័យ នៅសាលាក្រុងឧដុង្គម៉ែជ័យ ស្ថិតនៅភូមិក្រឡាញ់ សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ។