នាយឧត្តមសេនីយ៍ សៅ សុខា ចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ត្រី សុខ គ្រីន
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ វេលាម៉ោង១៥និង០០នាទី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងឯកឧត្តម ឧត្តមសេនីយ៍ មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ត្រី សុខ គ្រីន នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ជាមួយគ្នានេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ បានប្រគល់ថវិកាចំនួន ៤០.០០០.០០០រៀល (សែសិបលានរៀល) ដល់គ្រូសារសពផងដែរ។ (more…)