កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការចុះបង្រ្កាបបទល្មើសនេសាទ
ពោធិ៍សាត់៖ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការចុះបង្រ្កាបបទល្មើសនេសាទ នៅចំណុចព្រែកទាល់លិច ស្ថិតក្នុងភូមិក្អមសំណរ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយបានចាប់កាណូតបាឡាស្មាច់ ១គ្រឿង ភ្ជាប់ម៉ាស៊ីនហ៊ីណូតាកម្លាំង ១៨សេសចំនួន២គ្រឿង និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត និងបានលែងត្រីចម្រុះចំនួន ៣២គីឡូក្រាម ចូលបឹងទន្លេសាបវិញ វត្ថុតាងត្រូវបានរក្សាទុកនៅផ្នែករដ្ឋបាលរាំងទឹល។