វរសេនីយ៍ឯក អ៊ាង ភារៈ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារជ្រើសរើសពលទាហាន
ត្បូងឃ្មុំ៖ ព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារជ្រើសរើសពលទាហាន បំពេញក្របខណ្ឌអោយយោធភូមិភាគទី១ កងទ័ពជើងគោក ដែលទើបបានបញ្ចប់ការងារទទួលពាក្យ និងត្រួតពិនិត្យលក្ខណៈសម្បត្តិបេក្ខជនជំហានទី១ នាពេលថ្មីៗនេះ និងដាក់ទិសដៅអនុវត្តសម្រាប់ជំហានបន្តទៀត។ កិច្ចប្រជុំនេះដឹកនាំដោយលោកវរសេនីយ៍ឯក អ៊ាង ភារៈ មេបញ្ជាការរង និងជានាយសេនាធិការ ជាប្រធានក្រុមការងារ និងដោយមានការអញ្ចើញ ចូលរួមពីសំណាក់អស់លោកដែលជាសមាសភាពពាក់ព័ន្ធក្នុងក្រុមការងារសម្រាប់ជំហានបន្តផងដែរ។