ឧត្តមសេនីយ៍ទោ វ៉ា ឧត្តម អញ្ជើញដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ឯក រស់ សារិទ្ធ
ភ្នំពេញ៖ ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ លោក ឧត្តមសេនីយ៍ទោ វ៉ា ឧត្តម នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេសអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ឯក រស់ សារិទ្ធ មេបញ្ជាការរង បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការដ្ឋាន ស្ថិតនៅវត្តនាគវ័ន សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងបាននាំយកថវិកាចូលបុណ្យសពចំនួន ១,០០០,០០០រៀលផងដែរ។