ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង អញ្ជើញចូលរួមក្នុងពិធីបុណ្យសព អតីតយុទ្ធជន!
កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃចន្ទ ទី០១ ខែកក្កដា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមក្នុងពិធីបុណ្យសព អតីតយុទ្ធជន លោក ស្រី សំណាង ដែលបានទទួលមរណៈភាពដោយរោគាពាធ នៅផ្ទះក្រុមគ្រួសារសព ស្ថិតក្នុងភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ក្នុងនោះផងដែរ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បាននាំយកបច្ច័យចូលរួមបុណ្យសពចំនួន ៤ លានរៀលផងដែរ…