ភ្នំពេញៈ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧ នៅសាលសន្និសីទនៃរាជបណ្ឌិតសភាកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញធ្វើបឋកថា ស្តីអំពីដំណើរជីវិត និងការបង្កើតកងរាជអាវុធហត្ថ ដើម្បីផ្តល់ចំណេះដឹងនិងបទពិសោធជូនដល់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និស្សិតថ្នាក់បណ្ឌិត និងមន្ត្រីស្រាវជ្រាវនៃរាជបណ្ឌិតសភាកម្ពុជា ប្រមាណ២៥០នាក់៕
ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ ដឹកនាំប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទៅបំពេញបេសកកម្មនៅយោធភូមិភាគទី៧ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
វៀតណាមៈ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទៅបំពេញបេសកកម្មនៅយោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
(more…)
នាយឧត្ដមសេនីយ៍ សៅ សុខា សូមគោរពជូនពរ លោកជំទាវ ម៉ែន សំអន ក្នុងឱកាសខួបកំណើតគម្រប់ ៦៤ ឈានចូល ៦៥ឆ្នាំ
(ភ្នំពេញ)៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រារព្ធខួបកំណើតគម្រប់ ៦៤ឆ្នាំ ឈានចូល ៦៥ឆ្នាំ របស់លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច, ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ ព្រមទាំងនាយអាវុធហត្ថ នាយរងអាវុធហត្ថទាំងអស់ សូមគោរពជូនពរ លោកជំទាវ ម៉ែន សំអន មានសុខភាពល្អបរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ ពលានុភាពមាំមួន ប្រាជ្ញាញាណភ្លឺថ្លាជាដ៏រាប ជន្មាយុយឺនយូរ និងសូមទទួលបាននូវជោគជ័យថ្មីៗធំធេងថែមទៀត ក្នុងការចូលរួមដឹកនាំមាតុភូមិកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព វិបុលភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ។
(more…)
នាយឧត្ដមសេនីយ៍ សៅ សុខា សូមអបអរចំពោះសម្តេចតេជោ ហ៊ុន សែន ដែលសម្រេចបានសមិទ្ធផលដ៏ធំធេងសម្រាប់ជាតិ បណ្តេញកងទ័ពឡាវចេញពីដីខ្មែរ
(ភ្នំពេញ)៖ ក្រោយពេលទទួលបានដំណឹងដ៏រំភើប និងរីករាយឥតឧបមា ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាអ្នកការទូតដ៏ឈ្លាសវៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចេញចរចាជាមួយនាយករដ្ឋមន្ត្រីឡាវ ទទួលបានជោគជ័យយ៉ាងធំធេងជូនជាតិ ដោយភាគីឡាវព្រមដកទ័ព ចេញឲ្យអស់ពីទឹកដីកម្ពុជានោះ នៅថ្ងៃទី១២ ខែសីហានេះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ ព្រមទាំងនាយអាវុធហត្ថ នាយរងអាវុធហត្ថទាំងអស់ សូមសម្តែងនូវក្តីអបអរសាទរចំពោះសម្តេចតេជោ និងបានបញ្ជាក់ថាសម្តេចតេជោ គឺមានភាពវៃឆ្លាតទាំងផ្នែកនយោបាយ ការទូត និងយោធា គ្មានអ្នកនយោបាយណាស់ អាចមកប្រកួតប្រជែងបានឡើយ។
(more…)
នាយឧត្តមសេនីយ៍ សៅ សុខា និងភរិយា ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទាំងអស់ ផ្ញើសារជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃពិធីចម្រើនជន្មាយុរបស់សម្តេច
នាយឧត្តមសេនីយ៍ សៅ សុខា និងភរិយា ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទាំងអស់ សូមគោរពប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ គ្រប់ប្រការជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃពិធីចម្រើនជន្មាយុរបស់សម្តេចនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧។
(more…)
សូមអបអរសាទរ និងគោរពជូនពរចំពោះ នាយឧត្តមសេនីយ៍ ទៀ បាញ់ ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានគោរមងារ «សម្តេចពិជ័យសេនា»
សូមអបអរសាទរ និងគោរពជូនពរចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានគោរមងារ «សម្តេចពិជ័យសេនា»។
(more…)
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទស សូមថ្លែងនូវអំណរគុណចំពោះលោក ស្រេង ដារ៉ា នាយកប្រតិបត្តិអង្គភាពសារព័ត៌មាន Campost ដែលបានផ្សព្វផ្សាយអត្ថបទមួយចំណងជើងថា៖ “៣១ឆ្នាំគត់ បានធ្វើឲ្យជីវិតក្មេងម្នាក់ ប្រែក្លាយខ្លួនទៅជា នាយឧត្តមសេនីយ៍
ភ្នំពេញៈ វាសនាមនុស្សម្នាក់ៗ មិនដូចគ្នាឡើយ ខ្លះលិចអណ្ដែតៗ រីឯខ្លះទៀត អណ្ដែតខ្ពស់ហួសពីការស្មាន តែសម្រាប់សុភមង្គលក្នុងគ្រួសារវិញ ក៏មិនដូចគ្នាដែរ ដោយគ្រួសារខ្លះ មានសេចក្តីសុខ និងល្អូកល្អើននឹងគ្នា តែគ្រួសារខ្លះវិញ ហាក់ដូចជាមិនសូវមានសេចក្តីសុខឡើយ។ អត្ថន័យទាំងនេះ ចង់សបញ្ជាក់ឲ្យឃើញថា មានក្មេងម្នាក់ បានតស៊ូជាច្រើនឆ្នាំ ពីកូនមន្រ្តីយោធា រហូតក្លាយខ្លួនទៅជាមេ និងមានភាពល្បាញល្បី ប៉ុន្តែជីវិតក្នុងគ្រួសារ ហាក់ឯកោ។
(more…)
រំលឹកថ្ងៃចូលទ័ពរបស់ នាយឧត្តមសនីយ៍ សៅ សុខា
ឯកឧត្តម នាយឧត្តមសនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចូលបម្រើក្នុងជួរកងទ័ពតាំងពីក្មេងវ័យនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ១៩៧៨ គ្រានោះសម្តេចតេជោ ហ៊ុន សែន ជាមេបញ្ជាការ។ ឯកឧត្តម នាយឧត្តមសនីយ៍ ធ្លាប់មានប្រសាសន៍ថាកាលនោះ ឯកឧត្តម មានតួនាទីជានារសា។ ក្នុងរយៈពេល៣៩ឆ្នាំនេះ ឯកឧត្តម នាយឧត្តមសនីយ៍ បានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្តរួមចំណែកក្នុងការបម្រើជាតិ មាតុភូមិកម្ពុជា ដោយមានឆន្ទៈក្លាហាន ស្មោះត្រង់ចំពោះជាតិ សាសនា…
នាយឧត្តមសេនីយ៍ សៅ សុខា បានទទួលជួបពិភាក្សាការងារ ជាមួយនឹងប្រតិភូកងទ័ពវៀតណាម
ព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានទទួលជួបពិភាក្សាការងារ ជាមួយនឹងប្រតិភូកងទ័ពវៀតណាម ដែលដឹកនាំដោយ លោក វរសេនីយ៍ឯក ង្វៀន ហ៊ីវហ៊ុង អនុស្នងការជួយសង្គ្រោះគ្រោះមហន្តរាយ ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
(more…)
នាយឧត្ដមសេនីយ៍ សៅ សុខា ផ្ញើសារជូនពរ និងអបអរសាទរ សម្តេចតេជោ ហ៊ុន សែន នាឱកាសដែលកម្ពុជាទទួលបាន មោទនភាពដ៏ធំធេងថ្មីមួយទៀតក្នុងការចុះ «តំបន់ប្រាសាទសំបូរព្រៃគុក» ចូលបញ្ជីបេតិកភណ្ឌពិភពលោក
(ភ្នំពេញ)៖ ក្នុងឱកាសដ៏ប្រកបដោយមោទនភាពជាតិសម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ ព្រមទាំងនាយអាវុធហត្ថ នាយរងអាវុធហត្ថទាំងអស់ សូមគោរពជូនពរ និង អបរអរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត ជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងឱកាសប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ បានសម្រេចចុះ «តំបន់ប្រាសាទសំបូរព្រៃគុក» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំលើកទី៤១ នៅទីក្រុង Krakow ប្រទេសប៉ូឡូញ នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧។
(more…)