វរសេនីយ៍ឯក សូ សុវណ្ណឌី និងអាជ្ញាធមខេត្ត ចុះចែកអង្ករជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
ពោធិ៍សាត់៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដឹកនាំដោយលោក វរសេនីយ៍ឯក សូ សុវណ្ណឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត សហការមួយអាជ្ញាធមខេត្ត ចុះចែកអង្ករជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ចំនួន៥៥០គ្រួសារ ស្ថិតនៅសង្កាត់បន្ទាយដី និង សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។