ឧត្តមសេនីយ៍ត្រី ជូ សារុន ឣញ្ជើញប្រគល់ថវិកាមូលនិធិថ្ងៃនៃក្តីស្រឡាញ់ ក្រោមប្រធានបទ “រួមគ្នាដើម្បីស្នាមញញឹម”
កំពង់ស្ពឺ៖ រសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឣញ្ជើញប្រគល់ថវិកាមូលនិធិថ្ងៃនៃក្តីស្រឡាញ់ ក្រោមប្រធានបទ "រួមគ្នាដើម្បីស្នាមញញឹម" របស់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ជូនឯកឧត្តម ស សុពុត្រា អភិបាលរង នៃគណអភិបាលខេត្តកំពង់ស្ពឺ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ថវិកាបានមកពីការស្ម័គ្រចិត្តបរិច្ចាគរបស់នាយទាហាន នាយទាហានរង សរុបចំនួន ៦,០៧០,០០០រៀល ។