ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចុះសាកសួរសុខទុក្ខ និងផ្តល់ថវិកាយុវជនស្ម័គ្រចិត្ត ចូលរួមរៀបចំសណ្តាប់ធ្នាប់ក្នុងព្រឹត្តិការណ៍ sea games
យុវជនស្ម័គ្រចិត្ត ចូលរួមរៀបចំសណ្តាប់ធ្នាប់ក្នុងព្រឹត្តិការណ៍ sea games លើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះរងរបួសក្នុងពេលបំពេញភារកិច្ចដោយសារទស្សនិកជនដណ្តើមគ្នាជ្រៀតចូលទស្សនាដោយផ្ទាល់ការប្រកួតកីឡាបាល់ទាត់រវាងក្រុមកម្ពុជា និងក្រុមមីយ៉ាម៉ា ដែលមានម្នាក់មកពីខេត្តសៀមរាប ម្នាក់មកពីខេត្តបាត់ដំបង ម្នាក់មកពីខេត្តពោធិ៍សាត់ និងស្រីម្នាក់ជាអ្នកជម្ងឺ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសម្ភពក្រុង ។ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា និងកូនប្រុសរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងផ្តល់ថវិកាបន្តិចបន្ទួចសម្រួលសម្រាប់ប្រើប្រាស់ទិញចំណីអាហារ ឬប្រើប្រាស់តាមតម្រូវការផ្សេងៗទៀតរបស់អ្នកជំងឺ នៅវេលាម៉ោង ១៣ និង០០នាទី រសៀលថ្ងៃចន្ទ ទី០៨ ខែឧសភា ឆ្នាំ២០២៣ ។