ឧត្តមសេនីយ៍ត្រី ហ៊ត សីហា បានធ្វើពីសូត្រមន្តប្រោះព្រំលើករាសី សុំសេចក្តីសុខចម្រើន
កែប៖ នៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១៤:០០នាទី នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប លោក ឧត្តមសេនីយ៍ត្រី ហ៊ត សីហា និងលោកស្រី ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តកែបទាំងអស់បានធ្វើពីសូត្រមន្តប្រោះព្រំលើករាសី សុំសេចក្តីសុខចម្រើន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការបានប្រគេនបច័្ចយព្រះសង្ឃ៧អង្គចំនួន១,០០០,០០០រៀល និងសាដក ៧ លោកតាអាចារ្យ ១០០,០០០រៀល បច័្ចយកសាង ៨៦០,០០០រៀល និងឧបត្ថមដល់ក្រុមសិល្បៈសម្តែងរបាំត្រុដិចំនួន១,០០០,០០០រៀល (សរុបថវិការចំនួន ២,៩៦០,០០០រៀល)។