កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការចេញដឹកទឹកស្អាតចែកជូនប្រជាពលរដ្ឋ
កំពង់ឆ្នាំង: កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការចេញធ្វើសកម្មភាពផ្នែកជំនួយមនុស្សធម៌ ដោយដឹកទឹកស្អាតចែកជូនប្រជាពលរដ្ឋនៅភូមិ ព្រះរាម រង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ចំនួន ២៧៣ គ្រួសារ ដែលកំពុងជួបប្រទះបញ្ហាខ្វះទឹកស្អាតប្រើប្រាស់នៅ ភូមិជ្រលុងកក់ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ប្រើប្រាស់ទឹកអស់ចំនួន ៥.០០០លីត្រ។