ឧត្តមសេនីយ៍ឯក សំ ចាន់ធួន សំណេះសំណាលនិងបើកប្រាក់ឧបត្ថម្ភគោលនយោបាយមួយលើកដំបូងជូនគ្រួសារយោធិន ពលី មរណៈ យោធិនពិការ សោធននិវត្តន៍
ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការពារជាតិ លោកឧត្តមសេនីយ៍ឯក សំ ចាន់ធួន អគ្គនាយករង នាយកដ្ឋានយោធសេវានិងជាប្រធានអនុគណៈកម្មាការគោលនយោបាយយោធិនពលី មរណៈ ពិការ និងសោធននិវត្តន៍ បានអញ្ជើញអធិបតីសំណេះសំណាលនិងបើកប្រាក់ឧបត្ថម្ភលើកដំបូងជូន គ្រួសារយោធិនពលី មរណៈ យោធិនពិការ សោធននិវត្តន៍ មកពីបញ្ជាការដ្ឋានកងឯកភាព ស្ថាប័នចំណុះក្រសួងការពារជាតិ។ ចូលរួមក្នុងពិធីនេះ អង្គភាពកងរាជអាវុធហត្ថ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ទេព សារ៉ាន់ ស្នងការរង ស្នងការដ្ឋានកសាងកម្លាំង លោកឧត្តមសេនីយ៍ត្រី ហ៊ង…