ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី អញ្ជើញប្រគល់ថវិកាមូលនិមហាគ្រួសារជាង ៣២លានរៀង ដល់គ្រួសារសព
បាត់ដំបង៖ ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង បានអញ្ជើញសំណេះសំណាល សាកសួរសុខទុក្ខ និងប្រគល់ថវិកាមូលនិធិ មហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន៣២,៩៤៧,៣០០រៀល (សាមសិបពីរលាន ប្រាំបួនសែនបួនម៉ឺនប្រាំពីរពាន់បីរយរៀលគត់) ជូនដល់ក្រុមគ្រួសារ នៃសពលោកអនុសេនីយ៍ត្រី ម៉ុច សឿន អត្ដលេខ១៧៧ ៧៥៧ មុខងារជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបង ដែលបានទទួលមរណៈភាព នៅថ្ងៃអាទិត្យ ទី១៦ ខែកក្កដាឆ្នាំ២០២៣ វេលាម៉ោង ០១:៥៧នាទីយប់ ក្នុងជន្មាយុ ៤៤ឆ្នាំ…