ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថជាង ២៤លានរៀល ត្រូវបានប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ទោ ណូ ស៊ឹមចេក
កណ្តាល៖ ថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល លោក មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល ឧត្តមសេនីយ៍ត្រី សំ តុលា តំណាង លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំមន្ត្រីក្រោមឱវាទចូលរួមប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ២៤,០២៩,៥០០រៀល…