ទាហាននៃកងរាជអាវុធហត្ថចំនួន ៣រូប ទទួលថវិកាមូលនិធិគ្រួសារកងរាជអាវុធហត្ថខេត្ត
កំពង់ស្ពឺ៖ ដោយទទួលបានការណែនាំ និងចង្អុលបង្ហាញជាប្រចាំ ពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឱ្យនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថទាំងអស់ ចេះស្រឡាញ់គ្នា មានការសាមគ្គីភាពរឹងមាំ និងចេះជួយដោះទុក្ខលំបាកគ្នាទៅវិញទៅមក តាមរយៈមូលនិធិគ្រួសារកងរាជអាវុធហត្ថ នាព្រឹកថ្ងៃអង្គារ ៧កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ជំនួសមុខម្ចាស់កញ្ចប់មូលនិធិ…