គ្រួសារអាវុធហត្ថដែលទើបឆ្លងទន្លេចំនួន ៣គ្រួសារ បានទទួលថវិកា ពីមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តកណ្តាល
កណ្តាល៖ នៅថ្ងៃព្រហស្បតិ៍ ៤រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ មន្ត្រីអាវុធហត្ថខេត្តកណ្តាល បានចុះសាកសួរសុខទុក្ខ សំណេះសំណាល និងបាននាំយកនូវថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តកណ្តាល ទៅប្រគល់ជូនដល់គ្រួសារអាវុធហត្ថឆ្លងទន្លេដល់លំនៅដ្ឋានចំនួន ៣គ្រួសារ៖ ១.គ្រួសារ លោកនាយចំណង់ រី សារ៉ាវ៉េត សមាជិកកងវរៈអន្តរាគមន៍ ទទួលបានថវិកាសរុបចំនួន(១,៦៨០,០០០ រៀល) និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត។ ២.គ្រួសារ លោកអនុសេនីយ៍ត្រី មាស ណារ៉េត សមាជិកការិយាល័យវិទ្យុទាក់ទង…