តំណាងលោកឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញចុះសាកសួរសុខទុក និងនាំយកថវិកាប្រគល់ជូនគ្រួសារចំនួន ០២
កណ្តាល៖ ដោយមានការយកចិត្តទុកដាក់ និងចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល នៅថ្ងៃសុក្រ ៦កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ តំណាងលោកឧត្តមសេនីយ៍ត្រី សំ តុលា បានដឹកនាំនាយ នាយរងអាវុធហត្ថខេត្ត និងកម្លាំងស្រុក ពាំនាំការផ្តាំផ្ញើពីលោកឧត្តមសេនីយ៍មេបញ្ជាការ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តកណ្តាល ប្រគល់ជូនគ្រួសារចំនួន ០២មាន៖ លោកនាយចំណង់ ជុន ហ្សង់រី សមាជិកមូលដ្ឋានស្រុកកណ្តាលស្ទឹង…