ឧត្តមសេនីយ៍ត្រី សេង មហា អញ្ជើញសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍កងរាជអាវុធហត្ថខេត្ត
តាកែវ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ លោក ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ ព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍កងរាជអាវុធហត្ថខេត្ត ដែលបានចូលសោធននិវត្តន៍ ចំនួន ៤១នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងខិតជិតមកដល់ និងបានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍…