ឧត្តមសេនីយ៍ត្រី ហ៊ត សីហា ចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទកំពុងសម្រាកព្យាបាលជំងឺ
កែប៖ ព្រឹកថ្ងៃទី២៤ ខែ កុម្ភៈ ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកែប បានដឹកមន្ត្រីក្រោមឱវាទ អញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកនូវថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្ត នូវទឹកប្រាក់ចំនួន ៥,៧៥០,០០០(ប្រាំលានចិតសិបប្រាំម៉ឺនរៀល) ទៅប្រគល់ជូនលោក វរសេនីយ៍ឯក សេស សុផល មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតក្នុងភូមិ កំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។ ថវិកាមូលនិធិដែលទទួលបាននាពេលនេះ…