ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង ចុះសួរសុខទុក្ខលោក នាម យ៉ាង អតីតចៅសង្កាត់ស្មាច់មានជ័យ
កោះកុង៖ នៅរសៀលថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង និងក្រុមគ្រួសារព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តកោះកុង បាននាំយកថវិកាចំនួន ១០០ដុល្លារ និងភេសជ្ជៈ ផ្លែឈើចំនួន ០២កន្ត្រក អញ្ជើញចុះសួរសុខទុក្ខលោក នាម យ៉ាង អតីតចៅសង្កាត់ស្មាច់មានជ័យ ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។