ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត ប្រគល់ថវិកាមូលនិធីមហាគ្រួសារកងរាជអាវុធហត្ថ ជាង ៣៥លានរៀល ដល់គ្រួសារសព
សៀមរាប៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប រសៀលថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ជូនគ្រួសារលោក អនុសេនីយ៍ឯក ហេង សម្បត្តិ នាយសេនាធិការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកជីក្រែង ខេត្តសៀមរាប ដែលមានថវិកាមានចំនួន ៣៥,១៦៩,០០០រៀល។ ដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង លោកនាយសេនាធិការ លោកនាយសេនាធិការរង លោកប្រធានមន្ទីរ។