វរសេនីយ៍ឯក កង ពុទ្ធា នាំយកថវិការមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថខេត្តព្រះវិហារចំនួន ៣,៦៩០,០០០ រៀល ប្រគល់ជូនលោកព្រឹន្ធបាលឯក សឿង សារ៉ុន
ព្រះវិហារ៖ នៅរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ លោក វរសេនីយ៍ឯក កង ពុទ្ធា មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ បានយកថវិការមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថខេត្តព្រះវិហារចំនួន ៣,៦៩០,០០០ រៀល ប្រគល់ជូនលោកព្រឹន្ធបាលឯក សឿង សារ៉ុន សមាជិកអាវុធហត្ថស្រុកសង្គមថ្មី កំពុងសំរាកព្យាបាលជំងឺនៅផ្ទះ។