វរសេនីយ៍ទោ សែម ហាក់ អញ្ជើញប្រគល់ថវិកា ជូនលោក អនុសេនីយ៍ឯក ឡុង វុទ្ធី ដែលទើបនឹងវះកាត់
កំពង់ចាម៖ ព្រឹកថ្ងៃចន្ទ ៥ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ លោក វរសេនីយ៍ទោ សែម ហាក់ នាយសេនាធិការ តំណាងលោក ឧត្ដមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម បានសាកសួរសុខទុក្ខលោក អនុសេនីយ៍ឯក ឡុង វុទ្ធី មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ចាម ដែលវះកាត់ដុំគីសពងស្វាស នាពេលកន្លងមក។ក្នុងឱកាសនោះដែរ លោកនាយសេនាធិការ បានប្រគល់ថវិកាចំនួន ៣,១០០,០០០រៀល ដល់លោកអនុសេនីយ៍ផងដែរ។