វរសេនីយ៍ទោ ម៉ាង សាម៉ន អញ្ជើញប្រគល់ប្រាក់មាតុភាព ជូនលោកស្រី អនុសេនីយ៍ឯក សេន សុផល
ឧត្តរមានជ័យ៖ ដោយទទួលបានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ បានចាត់ឱ្យ លោក វរសេនីយ៍ទោ ម៉ាង សាម៉ន ប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ និងសហការីប្រគល់ប្រាក់មាតុភាព ជូនលោកស្រី អនុសេនីយ៍ឯក សេន សុផល នាយការិយាល័យផែនការ និងស្រាវជ្រាវបទល្មើសឧក្រិដ្ឋ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ដ ចំនួន ៨០០,០០០ រៀល។