ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញប្រគល់មូលនិធិគ្រួសារកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចំនួន ៥,៨៥៥,០០០រៀល
ព្រះសីហនុ៖ រសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជើញប្រគល់មូលនិធិគ្រួសារកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចំនួន ៥,៨៥៥,០០០រៀល (ប្រាំលានប្រាំបីរយហាសិបប្រាំពាន់រៀលគត់) ជូនដល់លោកវរសេនីយ៍ត្រី អ៊ុង ថារិទ្ធ នាយទាហាននៃមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា ដែលជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលបំពេញការងារនាពេលកន្លងទៅ។ សូមជម្រាបជូនថា មូលនិធិគ្រួសារកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលបានប្រគល់នាពេលនេះ ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួតផ្តើមពីសំណាក់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដោយស្របទៅតាមគោលការណ៍ដឹកនាំរបស់ លោកនាយឧត្តមសេនីយ៍…