ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ អញ្ជើញបើកចែកប្រាក់គោលនយោបាយបញ្ចុះ និងបូជាសពជូនដល់គ្រួសារយោធិន
ភ្នំពេញ៖ ដោយបានការអនុញ្ញាតពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃសុក្រ ទី០៧ ខែកក្កដា ឆ្នាំ២០២៣ នៅការិយាល័យហិរញ្ញវត្ថុ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរៀបចំពិធីបើកចែកប្រាក់គោលនយោបាយបញ្ចុះ និងបូជាសពជូនដល់គ្រួសារយោធិននៃកងរាជអាវុធហត្ថពលី មរណៈ (លើកទី១) ក្នុងឆ្នាំ២០២៣ ចំនួន ១៧នាក់ មកពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្ត ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ នាយការិយាល័យហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារបើកចែកប្រាក់គោលនយោបាយ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ជើញចូលរួមពីក្រុមការងារបើកប្រាក់ចែកប្រាក់គោលនយោបាយបញ្ចុះ…