ឧត្តមសេនីយ៍ត្រី មាស យ៉ត អញ្ជើញដឹកនាំមន្ត្រីអាវុធហត្ថក្រោមឱវាទចុះសួរសុខទុក្ខ អតីតៈយុទ្ធជន
កំពង់ធំ៖ ព្រឹកព្រហស្បតិ៍ ទី០៨ ខែមិថុនា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានអញ្ជើញដឹកនាំមន្ត្រីអាវុធហត្ថក្រោមឱវាទចុះសួរសុខទុក្ខ អតីតៈយុទ្ធជនចំនួន០៨គ្រួសារ ដែលកំពុងរស់នៅ លើដីសម្បទានសង្គមកិច្ចដែលជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលតាមរយៈសមាគមអតីតយុទ្ធជន ស្ថិតនៅចំណុច៧៥ ភូមិដងក្ដា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។ ក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ក៏បាននាំយកនូវអំណោយសម្ភារជាគ្រឿងឧបភោគបរិភោគដោយក្នុងមួយគ្រួសារទទួលបានអង្ករ ២បេ(៥០ គីឡូក្រាម), ទឹកត្រី ០១យួរ, ប៊ីចេង ០២កញ្ចប់, ស្ករស ០១…