Read more about the article ឧត្តមសេនីយ៍ត្រី សេង មហា ប្រារព្ធពិធីអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា

ឧត្តមសេនីយ៍ត្រី សេង មហា ប្រារព្ធពិធីអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា

តាកែវ៖ នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងលោកស្រី បានរៀបចំពិធីអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ ”ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល” ដោយមានការអញ្ជើញចូលរួមពី លោក មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរទាំង៧ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងស្រុក ស្នាក់ការគោលដៅ…

Continue Readingឧត្តមសេនីយ៍ត្រី សេង មហា ប្រារព្ធពិធីអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា
Read more about the article ឧត្តមសេនីយ៍ត្រី សេង មហា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចការងារកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី សេង មហា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចការងារកងរាជអាវុធហត្ថ

តាកែវ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចការងារកងរាជអាវុធហត្ថ និងលើកទិសដៅបន្ត ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយការិយាល័យដែលពាក់ព័ន្ធ ប្រធានអង្គភាពមន្ត្រីនគរបាលយុត្តិធម៌ និងមេបញ្ជាការ កងអនុសេនាធំចល័ត។

Continue Readingឧត្តមសេនីយ៍ត្រី សេង មហា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចការងារកងរាជអាវុធហត្ថ
Read more about the article ឧត្តមសេនីយ៍ត្រី ពុទ្ធ លី ដឹកនាំប្រជុំវាយតម្លៃស្នើសុំតម្លើងឋានន្តរសក្តិ និងតែងតាំងផ្លាស់ប្ដូរមុខតំណែង

ឧត្តមសេនីយ៍ត្រី ពុទ្ធ លី ដឹកនាំប្រជុំវាយតម្លៃស្នើសុំតម្លើងឋានន្តរសក្តិ និងតែងតាំងផ្លាស់ប្ដូរមុខតំណែង

ពោធិ៍សាត់៖ ដោយទទួលបានការអនុញ្ញាតពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ លោកឧត្តមសេនីយ៍ត្រី ពុទ្ធ លី មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានដឹកនាំប្រជុំវាយតម្លៃស្នើសុំតម្លើងឋានន្តរសក្តិ និងតែងតាំងផ្លាស់ប្ដូរមុខតំណែង ជូននាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពី មេបញ្ជាការរង ប្រធានមន្ទីរ និងនាយការិយាល័យដែលមានការពាក់ព័ន្ធ។

Continue Readingឧត្តមសេនីយ៍ត្រី ពុទ្ធ លី ដឹកនាំប្រជុំវាយតម្លៃស្នើសុំតម្លើងឋានន្តរសក្តិ និងតែងតាំងផ្លាស់ប្ដូរមុខតំណែង
Read more about the article ឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនប្រចាំឆមាស១ ឆ្នាំ២០២៤!

ឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនប្រចាំឆមាស១ ឆ្នាំ២០២៤!

បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព បើកវគ្គហ្វឹកហ្វឺនប្រចាំឆមាស១ ឆ្នាំ២០២៤ ជូនដល់កងកម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងនគរបាល នៃស្នងការ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកស្នងការរងនគរបាលខេត្ត លោកប្រធានមន្ទីរ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុកទាំង៩ និងសិក្ខាកាម កងរាជអាវុធហត្ថ និងសិក្ខាកាមនគរបាល យោធាចារ្យមកពីកងពលតូចថ្មើរជើង៥១ សរុបចំនួន១៤៨នាក់។ នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានលើកឡើងថា…

Continue Readingឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនប្រចាំឆមាស១ ឆ្នាំ២០២៤!
Read more about the article ឧត្តមសេនីយ៍ត្រី ថាវ យ៉េន បានអញ្ជើញជាអធិបតីភាពក្នុងពិធីខួបអនុស្សាវរីយ៍លើកទី១១៣ ទិវាសិទ្ធិនារី

ឧត្តមសេនីយ៍ត្រី ថាវ យ៉េន បានអញ្ជើញជាអធិបតីភាពក្នុងពិធីខួបអនុស្សាវរីយ៍លើកទី១១៣ ទិវាសិទ្ធិនារី

រតនគិរី៖ ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី បានអញ្ជើញជាអធិបតីភាពក្នុងពិធីខួបអនុស្សាវរីយ៍លើកទី១១៣ ទិវាសិទ្ធិនារី ក្រោមប្រធានបទ "ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល" ក្នុងឱកាសនេះដែរលោកឧត្តមសេនីយ៍ មេបញ្ជាការ បានជូនកាដូអនុស្សាវរីយ៍ដល់យោធិននារីចំនួន ០៤នាក់ ដោយម្នាក់ៗទទួលបាន សារ៉ុងចំនួន ០១ និងថវិកាចំនួន ១០០,០០០រៀល និងបានណែនាំដល់ក្រុមយេនឌ័ររបស់កងរាជអាវុធហត្ថខេត្ត ត្រូវខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវទៅតាមការកំណត់ស្ដីពីតួនាទីភារកិច្ច។ បន្ទាប់មកលោកឧត្តមសេនីយ៍ មេបញ្ជាការ បានដឹកនាំមន្ត្រីក្រោមឱវាទ…

Continue Readingឧត្តមសេនីយ៍ត្រី ថាវ យ៉េន បានអញ្ជើញជាអធិបតីភាពក្នុងពិធីខួបអនុស្សាវរីយ៍លើកទី១១៣ ទិវាសិទ្ធិនារី
Read more about the article ឧត្ដមសេនីយ៍ទោ តាត ចន្ថា ដឹកនាំប្រជុំត្រួតពិនិត្យបូកសរុបរបាយការណ៍ការងារកងរាជអាវុធហត្ថ

ឧត្ដមសេនីយ៍ទោ តាត ចន្ថា ដឹកនាំប្រជុំត្រួតពិនិត្យបូកសរុបរបាយការណ៍ការងារកងរាជអាវុធហត្ថ

ភ្នំពេញ៖ នៅសាលប្រជុំវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ បានធ្វើការប្រជុំត្រួតពិនិត្យបូកសរុបរបាយការណ៍ការងារកងរាជអាវុធហត្ថ ក្រោមអធិបតីភាពលោក ឧត្ដមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) ដោយមានការអញ្ជើញចូលរួមពី  លេខាធិការដ្ឋាន ប្រធានមន្ទីរទាំង៥ នាយការិយាល័យ ប្រធានក្រុមស្រាវជ្រាវវិទ្យាសាស្ត្រហ្វឹកហ្វឺន ប្រធានក្រុមយោធាចារ្យ ការិយាល័យហិរញ្ញវត្ថុ និងបុគ្គលិកដែលមានការពាក់ព័ន្ធ។

Continue Readingឧត្ដមសេនីយ៍ទោ តាត ចន្ថា ដឹកនាំប្រជុំត្រួតពិនិត្យបូកសរុបរបាយការណ៍ការងារកងរាជអាវុធហត្ថ
Read more about the article លោកឧត្តមសេនីយ៍ត្រី ពុទ្ធ លី អញ្ជើញអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា

លោកឧត្តមសេនីយ៍ត្រី ពុទ្ធ លី អញ្ជើញអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា

ពោធិ៍សាត់៖ ដោយទទួលបានការអនុញ្ញាតពី លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានធ្វើពិធីសំណេះសំណាលអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ "ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល" ។ ពិធីនេះស្ថិតក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ពុទ្ធ លី មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរ…

Continue Readingលោកឧត្តមសេនីយ៍ត្រី ពុទ្ធ លី អញ្ជើញអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា
Read more about the article កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការចុះបង្រ្កាបបទល្មើសនេសាទ

កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការចុះបង្រ្កាបបទល្មើសនេសាទ

ពោធិ៍សាត់៖ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការចុះបង្រ្កាបបទល្មើសនេសាទ នៅចំណុចព្រែកទាល់លិច ស្ថិតក្នុងភូមិក្អមសំណរ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយបានចាប់កាណូតបាឡាស្មាច់ ១គ្រឿង ភ្ជាប់ម៉ាស៊ីនហ៊ីណូតាកម្លាំង ១៨សេសចំនួន២គ្រឿង និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត និងបានលែងត្រីចម្រុះចំនួន ៣២គីឡូក្រាម ចូលបឹងទន្លេសាបវិញ វត្ថុតាងត្រូវបានរក្សាទុកនៅផ្នែករដ្ឋបាលរាំងទឹល។

Continue Readingកម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការចុះបង្រ្កាបបទល្មើសនេសាទ
Read more about the article ឧត្តមសេនីយ៍ត្រី ហ៊ត សីហា អញ្ជើញដឹកនាំក្រុមការងារធ្វើស្វ័យបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍

ឧត្តមសេនីយ៍ត្រី ហ៊ត សីហា អញ្ជើញដឹកនាំក្រុមការងារធ្វើស្វ័យបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍

កែប៖ អនុវត្តផែនការលេខ០៦/២០២៤ ផ.ក របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីការធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍កងរាជអាវុធហត្ថ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប លោក ឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប អញ្ជើញដឹកនាំក្រុមការងារធ្វើស្វ័យបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍កងរាជអាវុធហត្ថខេត្តកែប ដោយមានការអញ្ជើញចូលរួមលោក មេបញ្ជាការរង នាយ-នាយសេនាធិការរង…

Continue Readingឧត្តមសេនីយ៍ត្រី ហ៊ត សីហា អញ្ជើញដឹកនាំក្រុមការងារធ្វើស្វ័យបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍
Read more about the article ឯកឧត្តម អ៊ាង សុផល្លែត និង ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញដឹកនាំអង្គប្រជុំរៀបចំផែនការយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋ!

ឯកឧត្តម អ៊ាង សុផល្លែត និង ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញដឹកនាំអង្គប្រជុំរៀបចំផែនការយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋ!

ពោធិ៍សាត់ : នៅរសៀលថ្ងៃអាទិត្យ ១កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំរដ្ឋបាលសាលាខេត្តពោធិ៍សាត់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណ:កម្មការជាតិដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ អញ្ជើញដឹកនាំអង្គប្រជុំរៀបចំផែនការយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋ នៅភូមិសាស្ត្រខេត្តពោធិសាត់ ជាពិសេសបទល្មើសកាប់ទន្ទ្រានដីព្រៃរដ្ឋដោយខុសច្បាប់ដែលបាន និងកំពុងកើតមានឡើងនៅក្នុងភូមិសាស្ត្រ…

Continue Readingឯកឧត្តម អ៊ាង សុផល្លែត និង ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញដឹកនាំអង្គប្រជុំរៀបចំផែនការយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋ!