ឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ ប្រារព្ធពិធីអបអរសាទរខួបលើកទី១១៣”ទិវាអន្តរជាតិនារី៨មីនា
កំពត៖ នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត បានធ្វើពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង ផ្ទេរភារកិច្ច និងបំពាក់ឋានន្តរសក្តិជូនយោធិន នៃកងរាជអាវុធហត្ថខេត្តកំពត និងបានធ្វើពិធីអបអរសាទរខួបលើកទី១១៣"ទិវាអន្តរជាតិនារី៨មីនាឆ្នាំ២០២៤ (ក្រោមប្រធានបទស្ត្រីនិងកុមារក្នុងបរិវត្តកម្មឌីជីថល) ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការខេត្តកំពត។ ក្នុងនោះដែរលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការបានសំណេះសំណាលផ្តាំផ្ញើរ ប្រគល់ថវិកា និងកម្រងបាច់ផ្កាអនុស្សាវរីយ៍ជូនដល់អាវុធហត្ថនារីចំនួន ៨នាក់ នារីដាំស្លចំនួន១នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ចំនួន១០០,០០០រៀល ។ សមាសភាពចូលរួមមាន មេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ…