ឧត្ដមសេនីយ៍ត្រី កែវ សុផល អញ្ជើញជាអធិបតីក្នុងពិធីធ្វើស្វ័យបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍
ប៉ៃលិន៖ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន លោកឧត្ដមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងពិធីធ្វើស្វ័យបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍ កងរាជអាវុធហត្ថខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក កម្លាំងកងអនុសេនាធំចល័ត និងនាយទាហាន នាយទាហានរងអាវុធហត្ថខេត្តជាច្រើនរូបទៀត ។